ដុនបូស្កូប៉ោយប៉ែត

នៅទូទាំងពិភពលោកកំពុងតែរងនូវការរីករាលដាលនៃជំងឺCOVID-19ដ៏កាចសាហាវ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ហើយទាំងអស់គ្នាក៏អាចងាយនឹងរងនូវការឆ្លងជំងឺCOVID-19នេះ មិនថាគ្រប់ទីកន្លែង គ្រប់ពេលវេលា នៅទីណាក៏ដោយ។ ដូច្នេះការរក្សានូវអនាម័យល្អគឺជារឿងចាំបាច់បំផុតក្នុងការរស់នៅប្រចាំថ្ងៃ រួមមានដូចជា ការរស់នៅស្អាត ផឹកស្អាត ញ៉ាំស្អាត។ ជាការពិតណាស់ សាលាសូមជំរុញដល់អាណាព្យាបាលសិស្ស សិស្សានុសិស្ស និងគ្រប់គ្នាឱ្យមានការរក្សាអនាម័យល្អឱ្យបានខ្ជាប់ខ្ជួន ទាំងគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដោយអនុវត្តតាមគោលការណ៍ដូចជា៖
១. លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ឬប្រើទឹកលាងដៃដែលមានជាតិអាល់កុល។
២. ខ្ទប់មាត់ និងច្រមុះរបស់អ្នកដោយប្រើកែងដៃ ឬក្រដាសជូតមាត់ នៅពេលក្អកឬកណ្តាស់ ហើយបោះចោលក្រដាសជូតមាត់ទៅក្នុងធុងសំរាមបិទជិត។
៣. ពាក់ម៉ាស់ការពារជាប្រចាំរាល់ពេលទៅទីប្រជុំជនឬកន្លែងដែលមានមនុស្សច្រើន។
៤. រក្សាគម្លាតពីគ្នា១ម៉ែត្រ ដើម្បីការការពារនូវការឆ្លងជំងឺ។
៥. ជៀសវាងប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលមានរោគសញ្ញាដូចជា ផ្តាសាយ ឬគ្រុនក្តៅ។
៦. ទៅជួបគ្រូពេទ្យប្រសិនបើអ្នកក្តៅខ្លួន ក្អក ឬមានអារម្មណ៍ថាពិបាកដកដង្ហើម។
-ចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជំងឺCOVID-19ដ៏កាចសាហាវទាំងអស់គ្នាដោយប្រកាន់ខ្ជាប់អនាម័យល្អ-
#ឧស្សាហ៍_សទ្ធា_រីករាយ